លក្ខន្តិកៈ

សូមអរគុណចំពោះការចូលមកទស្សនា និងទិញទំនិញនៅក្នុងវេបសាយយើងខ្ញុំ។ នៅពេលដែលលោកអ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុន CozmePark (ដែលតទៅនេះ ហៅថា “សេវា”) នោះមានន័យថាលោកអ្នក (ដែលតទៅនេះ ហៅថា “អ្នកប្រើប្រាស់”) ត្រូវបានសន្មតថាបានអាន និងយល់ច្បាស់ ព្រមទាំងយល់ព្រមចំពោះលក្ខខណ្ឌនានារបស់យើងខ្ញុំ។ សូមអានលក្ខខណ្ឌទាំងនោះដោយប្រុងប្រយ័ត្ន។ ប្រសិនបើលោកអ្នក មិនយល់ព្រមចំពោះលក្ខខណ្ឌទាំងនេះទេ យើងខ្ញុំសូមណែនាំលោកអ្នក មេត្តាកុំបញ្ជាទិញ ឬធ្វើប្រតិបត្តិការជួញដូរទំនិញណាមួយនៅក្នុងវេបសាយនេះឲ្យសោះ។

បញ្ញត្តិទូទៅ

 • ឃុសមីផាកមានគោលដៅក្នុងការជួយរំលេចសម្រស់ធម្មជាតិរបស់លោកអ្នកឲ្យកាន់តែស្រស់ស្អាត ដោយផ្ដល់ជូននូវផលិតផលគ្រឿងសម្អាង និងរក្សាសម្ផស្សសុទ្ធល្អជាទីទុកចិត្ត ដែលលោកអ្នកនឹងជឿទុកចិត្តបានថាពួកយើងគឺជាហាងអនឡាញល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 • ពួកយើងនឹងសម្រេចឲ្យបាននូវការបង្កើននូវភាពរីករាយដោយជួយលោកអ្នកឲ្យមានទំនុកចិត្តលើខ្លួនឯងជាមួយនឹងការតុបតែងកាយ។
 • ដោយហេតុនេះហើយ ទើបយើងខិតខំជួយសម្រួលដោយបង្កើតទីតាំងមួយដែលមានភាពងាយស្រួលដល់សុភាពនារីទាំងឡាយមានឱកាស និងមានភាពជឿជាក់ក្នុងការលើកឡើងនូវគោលគំនិតផ្សេងៗដែលជម្រុញទឹកចិត្តមនុស្សគ្រប់គ្នាឲ្យចង់បានភាពស្រស់ស្អាត។
 • -ផលិតផលសុទ្ធ
 • -ផលិតផលថ្មីចុងក្រោយ
 • -មានជម្រើសច្រើន
 • -តម្លៃសមរម្យ
 • -សុវត្ថិភាព
 • -វេទិកាបញ្ចេញយោបល់

លក្ខខណ្ឌដែលបានកែប្រែ

 • លក្ខខណ្ឌនានាគឺមិនតាំងនៅជាអចិន្ត្រៃយ៍ឡើយ ដោយអាចត្រូវបានកែប្រែនៅពេលដែលមានការចាំបាច់។ វាគឺជាការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ក្នុងការពិនិត្យមើលឡើងវិញម្ដងហើយម្ដងទៀត ដើម្បីមើលនូវការផ្លាស់ប្ដូរនានា។
 • ការប្រើប្រាស់សេវាកម្មដោយអ្នកប្រើប្រាស់ មានន័យថាអ្នកប្រើប្រាស់នោះយល់ព្រមនូវរាល់កិច្ចព្រមព្រៀងដែលមានការផ្លាស់ប្ដូរ ឬកែប្រែ។ ប្រសិនបើអ្នកប្រើប្រាស់ មិនយល់ព្រមទេ នោះអ្នកប្រើប្រាស់មិនត្រូវប្រើប្រាស់សេវាកម្មយើងខ្ញុំឡើយ។

សិទ្ធទទួលបាន

 • សេវាកម្មនេះគឺមិនត្រូវបានប្រើសម្រាប់អ្នកប្រើប្រាស់ដែលត្រូវបានបញ្ឈប់ ឬដែលត្រូវបានលុបចេញពីប្រព័ន្ធ ដោយសេវាកម្មឡើយ។

សមាជិកភាព

 • ដើម្បីប្រើផ្នែកខ្លះនៃសេវាកម្ម អ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះជាសមាជិក។ ដើម្បីចុះឈ្មោះ អ្នកប្រើប្រាស់ត្រូវតែយល់ព្រមទៅលើលក្ខខណ្ឌនានារបស់សេវាកម្ម។ នៅពេលចុះឈ្មោះបានជោគជ័យ គឺបញ្ជាក់បង្ហាញពីការយល់ព្រមចំពោះលក្ខខណ្ឌនានារបស់សេវាកម្មដោយអ្នកប្រើប្រាស់។
 • រាល់ព័ត៌មានទាំងអស់ដែលបានផ្ដល់ឲ្យក្នុងកំឡុងពេលចុះឈ្មោះ ត្រូវតែជាព័ត៌មានពិត ពេញលេញ និងជាក់លាក់។ សេវាកម្មមានសិទ្ធិក្នុងការបញ្ឈប់ ឬលុបគណនីរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលផ្ដល់ព័ត៌មានមិនពិត មិនពេញលេញ និងមិនជាក់លាក់ ឬដែលត្រូវបានសង្ស័យថាជាព័ត៌មានមិនពិត មិនពេញលេញ និងមិនជាក់លាក់។
 • វាជាការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ក្នុងការថែរក្សាព័ត៌មានសម្ងាត់ដែលមាននៅក្នុងគណនីរបស់ខ្លួន ហើយត្រូវជូនដំណឹងដល់ផ្នែកសេវាកម្មភ្លាមនៅពេលដែលមានការប្រើប្រាស់គណនីរបស់អ្នកប្រើប្រាស់ណាមួយដោយគ្មានការអនុញ្ញាតកើតមាន។
 • ការបញ្ជាទិញ ត្រូវបានសន្មតថារួចរាល់នៅពេលដែលកញ្ចប់ទំនិញត្រូវបានរៀបចំ និងលេខអ៊ីម៉េលទទួលស្គាល់ការដឹកជញ្ជូនត្រូវបានផ្ញើទៅកាន់អ្នកប្រើប្រាស់។
 • ប្រសិនបើការផ្នែកទូទាត់មិនដំណើរការ ឬប្រសិនបើឥវ៉ាន់អស់ស្ដុក នោះផ្នែកសេវាកម្ម រក្សាសិទ្ធិក្នុងការមិនទទួលការបញ្ជាទិញ។

ការទិញ

 • អ្នកប្រើប្រាស់ត្រូវបញ្ជាទិញផលិតផលតាមរយៈកម្មវិធីបណ្ដាញសង្គម ឬតាមប្រព័ន្ធរបស់យើងនៅលើវេបសាយ។
 • ទំនិញនីមួយៗនៅក្នុងកន្ត្រក អាចនឹងត្រូវបានទិញដោយអតិថិជនផ្សេង លុះត្រាតែការបញ្ជាទិញត្រូវបានបញ្ជាក់ថាបានទិញ។
 • នៅពេលប្រតិបត្តិការរបស់លោកអ្នកកំពុងដំណើរការនិងរួចរាល់ដោយប្រើប្រាស់ការទូទាត់តាមអនឡាញ នោះលោកអ្នកនឹងទទួលបានអ៊ីម៉ែលទទួលស្គាល់ការបញ្ជាទិញ។ អ៊ីម៉េលនេះបញ្ជាក់ថា សេវាកម្មបានទទួលការបញ្ជាទិញរបស់លោកអ្នក និងកំពុងប្រតិបត្តិការហើយ។
 • អ្នកប្រើប្រាស់ ត្រូវបង់ថ្លៃទំនិញទៅតាមការទូទាត់តាមអនឡាញ ឬជាប្រាក់សុទ្ធទៅតាមចំនួនពិតជាក់ស្ដែងនៅពេលប្រគល់ទំនិញជូន(ប្រគល់ប្រាក់នៅពេលទទួលទំនិញផ្ទាល់)។ ការទូទាត់តាមអនឡាញនឹងត្រូវដាក់ឲ្យដំណើរការជាបន្តបន្ទាប់តាមក្រោយ។ មុននឹងដាក់ឲ្យមានដំណើរការទូទាត់តាមអនឡាញ នោះការទូទាត់ដោយប្រគល់ប្រាក់នៅពេលទទួលទំនិញផ្ទាល់ នឹងត្រូវប្រើប្រាស់ជាធម្មតាសិន។
 • ប្រសិនបើសេវាកម្មសង្ស័យថាមានគណនីក្លែងក្លាយ ឬឥវ៉ាន់អស់ស្ដុក នោះសេវាកម្មរក្សាសិទ្ធិក្នុងការបដិសេធចំពោះសំណើការបញ្ជាទិញ។ ការបញ្ជាទិញដែលមិនមានដំណើរការ នឹងត្រូវលុបចោលដោយសេវាកម្ម។
 • សេវាកម្ម មានគោលដៅក្នុងការផ្ដល់ជូននូវព័ត៌មានសុក្រឹត និងគ្មានការភាន់ច្រលំ ក៏ប៉ុន្តែមិនធានាទៅលើសុក្រឹតភាព១០០%នៃព័ត៌មានដែលស្ថិតនៅលើផលិតផលដែលបានផ្ដល់ជូននៅលើវេបសាយឡើយ។
 • សេវាកម្ម បង្ហាញពណ៌របស់ផលិតផលសុទ្ធទៅតាមពណ៌ពិតប្រាកដតាមដែលអាចធ្វើទៅបាន តែយើងមិនធានាអំពីគុណភាពពណ៌ដែលបានបង្ហាញនៅលើផ្ទៃអេក្រង់របស់អ្នកប្រើប្រាស់រៀងខ្លួនឡើយ។

តម្លៃ

 • សេវាកម្ម ព្យាយាមផ្ដល់ជូននូវព័ត៌មានតម្លៃឲ្យសុក្រឹតបំផុតនៅលើវេបសាយ ក៏ប៉ុន្តែមិនធានាថាវានឹងឥតខ្ចោះ១០០ % ដោយគ្មានកំហុសអាចកើតឡើងនោះឡើយ។
 • រាល់តម្លៃទាំងអស់ដែលបញ្ជាក់បង្ហាញនៅលើវេបសាយគឺជាតម្លៃដែលមិនទាន់គិតថ្លៃដឹកជញ្ជូនទៅជូន។
 • សម្រាប់ថ្លៃដឹកជញ្ជូនទៅជូន សូមអាននៅផ្នែក ការដឹកជញ្ជូន និងការដឹកទៅជូន។

ការដឹកជញ្ជូន និងការដឹកយកទៅជូន

 • តម្លៃ និងរយៈពេលដឹកជញ្ជូន គឺមានលក្ខណៈដូចខាងក្រោម។
[នៅទីក្រុងភ្នំពេញ]
 • ការដឹកជញ្ជូនតាមធម្មតា (បញ្ជាទិញអស់ចាប់ពី ៤០$ឡើងទៅ)៖ ដឹកជូនឥតគិតថ្លៃ និងដឹកជូនក្នុងរយៈពេលពី ១~២ថ្ងៃ
 • ការដឹកជញ្ជូនតាមធម្មតា (បញ្ជាទិញអស់ត្រឹម ៤០$ ចុះ)៖ ថ្លៃដឹកជូន ១,៥$ និងដឹកជូនក្នុងរយៈពេលពី ១~២ថ្ងៃ
[ផ្សេងពីទីក្រុងភ្នំពេញ]
 • ការដឹកជញ្ជូនតាមធម្មតា (បញ្ជាទិញអស់ចាប់ពី ៤០$ឡើងទៅ)៖ ដឹកជូនឥតគិតថ្លៃ និងដឹកជូនក្នុងរយៈពេល ០២ថ្ងៃ
 • ការដឹកជញ្ជូនតាមធម្មតា (បញ្ជាទិញអស់ត្រឹម ៤០$ ចុះ)៖ ថ្លៃដឹកជូន ១,៥$ ~ ២,៥$ (អាស្រ័យតាមមធ្យោបាយដឹកជញ្ជូន) និងដឹកជូនក្នុងរយៈពេល ០២ថ្ងៃ
[ដឹកជូនឡើងវិញ]
 • យើងនឹងព្យាយាមដឹកជូនឡើងវិញ យ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃរយៈពេលបីថ្ងៃជាប់គ្នា ប្រសិនបើការដឹកជូនលើកទីមួយមិនបានទៅដល់។ ការដឹកជូននឹងត្រូវរួចរាល់ក្នុងរយៈពេល ០៣ថ្ងៃនៃថ្ងៃធ្វើការ។
 • ប្រសិនបើការព្យាយាមដឹកជូនប៉ុន្មានដងខាងលើ មិនបានទៅដល់ នោះឥវ៉ាន់ដែលបញ្ជាទិញនឹងត្រូវប្រគល់ត្រឡប់ទៅកាន់ឃ្លាំងវិញ ហើយរង់ចាំលោកអ្នកមកទទួលយកដោយខ្លួនឯង។
[ផ្សេងៗ]
 • ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឈប់សម្រាក មិនត្រូវបានរាប់បញ្ចូលជាថ្ងៃដឹកជូនឡើយ។
 • រាល់ការបញ្ជាទិញនៅមុនម៉ោង ១២:០០ ថ្ងៃត្រង់ នឹងត្រូវបានដឹកជូនក្នុងថ្ងៃតែមួយ។
 • សេវានេះគឺកំណត់បានត្រឹមតែក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
 • ម៉ោងដឹកជូន គឺមិនអាចកំណត់ឲ្យជាក់លាក់បានឡើយ។
 • សេវាដឹកជញ្ជូនរហ័ស អាចជ្រើសរើសបានតែនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ *នៅថ្ងៃខាងមុខ
 • នៅពេលដែលមានការដឹកជូនទៅកាន់ទីកន្លែងលើសពីមួយកន្លែង សម្រាប់ការបញ្ជាទិញតែមួយ នោះយើងនឹងគិតថ្លៃសេវាដឹកជញ្ជូនសម្រាប់ទិសដៅដឹកជូននីមួយៗ។
 • ប្រសិនបើទំនិញអស់ពីស្ដុក ឬការនាំចូលមកត្រូវពន្យាពេល, នោះក្រុមការងារយើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នកភ្លាម។

គោលការណ៍ការប្រគល់ត្រឡប់

 • លក្ខខណ្ឌសម្រាប់ការប្រគល់ត្រឡប់ និងការសងប្រាក់វិញ ដែលធ្វើឡើងសម្រាប់ទំនិញដែលបានដឹកជញ្ជូនទៅជូន គឺអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម។
 • សូមបំពេញលក្ខខណ្ឌនៃការប្រគល់ត្រឡប់ / សងប្រាក់វិញ ក្នុងកំឡុងពេល ០៧ថ្ងៃ បន្ទាប់ពីទំនិញមកដល់។
 • វិក្កយបត្រ ឬបង្កាន់ដៃ គឺជាតម្រូវការចាំបាច់សម្រាប់ប្រើភ្ជាប់សំអាង។
[ការប្រគល់ត្រឡប់ ឬការប្ដូរដោយសារតែការតម្រូវចិត្តទៅតាមអតិថិជន]
 • បើស្ថិតក្នុងលក្ខណៈមិនទាន់បានប្រើប្រាស់ និងមិនទាន់បើកប្រើ៖ យើងនឹងសងប្រាក់វិញតាមគ្រប់ចំនួននៃតម្លៃរបស់ផលិតផលគ្រឿងសម្អាង និងថែរក្សាសម្ផស្ស។
 • បើស្ថិតក្នុងលក្ខណៈបានបើកមើលហើយ៖ យើងមិនសងប្រាក់វិញឡើយ។
 • យើងមិនសងប្រាក់ថ្លៃដឹកជញ្ជូន ថ្លៃលើកដាក់ និងថ្លៃវេចខ្ចប់ ទៅវិញឡើយ។
 • ប្រសិនបើប្រអប់ ផ្លាកបិទភ្ជាប់ ឬស្លាកដើមរបស់ផលិតផលគ្រឿងសម្អាង និងថែរក្សាសម្ផស្ស ត្រូវបានធ្វើឲ្យដាច់

សិទ្ធិកម្មសិទ្ធិបញ្ញា

 • សេវាកម្មគឺជាម្ចាស់នៃព័ត៌មាននិងធាតុទាំងអស់នៅលើវេបសាយ។ ភាពជាម្ចាស់នេះគឺរាប់បញ្ចូលដោយមានលក្ខខណ្ឌទៅលើកម្មវិធីកុំព្យូទ័រ ការរចនា រូបភាព រូបថត អត្ថបទ ក្រាហ្វិក រូបវិចិត្រ រូបសញ្ញា ប្រកាសនីយបត្រតក្កកម្ម ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា សេវាសញ្ញា សំឡេង វីដេអូ តន្ត្រី និងរាល់សិទ្ធិលើទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាទាំងអស់ដែលជាប់ពាក់ព័ន្ធ ដោយរាប់បញ្ចូលទាំងក្រមដែលប្រើនៅក្នុងវេបសាយ។ ការប្រើប្រាស់ផ្នែកណាមួយនៃសេវាកម្មសម្រាប់ធ្វើអ្វីមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីកិច្ចសន្យានេះត្រូវហាមឃាត់ជាដាច់ខាត។

ដែនកំណត់នៃការទទួលខុសត្រូវ

 • សេវាកម្មមិនទទួលខុសត្រូវលើព្យសនកម្មដែលកើតឡើងដោយផ្ទាល់, ដោយប្រយោល, ដោយជាពិសេស, ដោយសេដ្ឋកិច្ច, ដោយឧទាហរណ៍, ដោយចៃដន្យ ឬដោយការដាក់ទោស នោះឡើយ។
 • ការទទួលខុសត្រូវរបស់សេវាកម្មលើអ្នកប្រើប្រាស់ចំពោះព្យសនកម្មដោយផ្ទាល់សម្រាប់ការទាមទារតវ៉ាទាំងឡាយណាដែលជាប់ទាក់ទងទៅនឹងតម្លៃដែលបានបង់រូចពីមុនដោយមិនឲ្យលើសពីតម្លៃដែលបានបង់រួចនៅលើវេបសាយស្របគ្នាទៅនឹងតម្លៃរបស់ផលិតផលដែលត្រូវតវ៉ាទាមទានោះ។
 • ផ្នែកសេវាកម្មនឹងមិនទទួលខុសត្រូវចំពោះការបាក់បែក ឬការធ្វើឲ្យខូចខាត ដោយសារតែមូលហេតុដែលមិនអាចគ្រប់គ្រងបាន(ប្រធានសក្ដិ) ដូចជាគ្រោះមហន្តរាយធម្មជាតិ, គ្រោះថ្នាក់ដែលមិនអាចចៀសផុតបាន, កុបកម្ម, កលយុគ ឬភេរវកម្ម។

កិច្ចព្រមព្រៀង និងខបម្រុង

 • លក្ខខណ្ឌទាំងនេះនឹងត្រូវទុកជាកិច្ចព្រមព្រៀងទាំងស្រុងរវាងអ្នកប្រើប្រាស់ ជាមួយនិងសេវាកម្ម។ ហើយរាល់មោឃៈនៃខបញ្ញត្តិណាមួយរបស់កិច្ចព្រមព្រៀងនេះដែលធ្វើឡើងដោយតុលាការដែលមានសមត្ថកិច្ចនោះ គឺជាមោឃៈដាច់ដោយឡែកពីគ្នា ដោយពុំមានអានុភាពអនុវត្តមោឃភាពទៅលើខបញ្ញត្តិផ្សេងទាំងអស់នៃកិច្ចព្រមព្រៀងនេះឡើយ។ ខបញ្ញត្តិផ្សេងនៃកិច្ចព្រមព្រៀងនេះ។
កែប្រែចុងក្រោយ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨
0 WooCommerce Floating Cart

No products in the cart.